Khmer Dictionary: ញញឹម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខួញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យសើច, ញញឹមឲ្យវិសេសឡើង : សើចខួញ គឺសើចបិទមាត់; ញញឹមខួញ ។ ស្រុកខ្លះថា
- ខួច គុ. ឬកិ. វិ. : ថ្ពាល់ខួច; ញញឹមខួច ។
-
ដាក់
( កិ.កិរិយាសព្ទ )
បន្ទាបចុះ, តម្កល់លើទី : ដាក់អម្រែក, ដាក់សៀវភៅលើតុសរសេរ។ រមូលរអាក់អើ ដោយបរិភោគផ្លែឈើដែលមានរសជូរចត់។ ថយអំណាច, ថយទ្រព្យ។
- ដាក់ការឲ្យធ្វើ ប្រគល់ការឲ្យធ្វើ ។
- ដាក់ខ្លួន បន្ទន់ខ្លួន, ថយរាសី។
- ដាក់គុក កាត់ទោសឲ្យជាប់គុក ។
- ដាក់ចិត្ត ផ្គង, តម្រង់ចិត្ត ។
- ដាក់មុខចុះ សំយុងមុខចុះ។
- ដាក់រទេះ ដោះគោឬក្របីចេញពីនឹមហើយចតរទេះ ។
- ដាក់រាជ្យ ឈប់លែងសោយរាជ្យ។ កំញើញដាក់ កំញើញទៅរក។
- ក្រញូវដាក់ ធ្វើមុខក្រញូវទៅរក។
- ក្រញើតដាក់ ពោលពាក្យក្រញើតទៅរក។ ក្រឡូវដាក់ សម្ដែងអាការក្រឡូវទៅរក។
- ញញឹមដាក់ ញញឹមទៅរក។
- បោលដាក់ បោលសំដៅត្រង់ទៅរក។
- ស្ដោះដាក់ ស្ដោះទឹកមាត់លើ, ស្ដោះទឹកមាត់ទៅក្នុង។ល។
-
បវេសនកាល
( ន.នាមសព្ទ )
[ប៉ៈវ៉េសៈន៉ៈ-- ]
កាលដែលសិស្សត្រូវចូលរៀនវិញ នៅវេលាផុតវិស្សមកាល : ក្នុងបវេសនកាលម្ដងៗ សិស្សទាំងឡាយតែងមានទឹកមុខញញឹមរីករាយដោយបានជួបមិត្តរបស់ខ្លួនដែលបែកឃ្លាតគ្នាពីរបីខែក្នុងវិស្សមកាល ហើយតែងសង្ឃឹមថា ខ្លួននឹងបានក្រេបជញ្ជក់នូវវិជ្ជាប្លែកៗ តទៅទៀត ។
-
ប៉ប្រិម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលស្រស់ប្រិមប្រិយ : ផ្ការីកស្រស់ប៉ប្រិម, បបូរមាត់ប៉ប្រិម; ញញឹមប៉ប្រិម ។
-
ប៉ប្រៃ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលស្រស់ប្រពៃ : មុខស្រស់ប៉ប្រៃ, ផ្ការីកប៉ប្រៃ; ញញឹមប៉ប្រៃ ។
-
ពព្រាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលព្រាយៗរឿយៗ : ផ្កាភ្លើងពព្រាយ; ញញឹមពព្រាយ ។
-
ប្រិយភាព
( ន.នាមសព្ទ )
[ប្រិយ៉ៈ-- ]
(ប្រិយភាវ; បិយ--) ភាពដែលគួរឲ្យស្រឡាញ់, សេចក្ដីទន់ភ្លន់, ការស្លូតបូត, ការញញឹមស្រស់ស្រាយ, ឫកពាសុភាពរាបសា : មនុស្សមានប្រិយភាព រមែងបានទទួលសេចក្ដីសរសើរអំពីអ្នកផង; ប្រិយភាព ជាសុជីវធម៌ដ៏សំខាន់របស់មនុស្ស ។
-
សល់
( កិ.កិរិយាសព្ទ )
សេស, នៅមាន, នៅមិនទាន់អស់, លើស, លើសពីចំនួនដែលត្រូវការ : លុយ១០សេនចែកគ្នា ៩ នាក់នៅសល់ ១ សេនចែកមិនដាច់ ។
- សល់ផល សល់ច្រើន, បរិបូណ៌ : ម្ហូបសល់ផល ។
- សល់សែន សល់រាប់សែន, ច្រើនក្រៃ : ច្រើនសល់សែន ។
- ប្រសើរសល់ស្រី ប្រសើរលើសឬជាងស្រីទាំងពួង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃមាសពិសី ប្រសើរសល់ស្រី ឥតបីប្រៀបផ្ទឹម- ចូរកែវចរចា រួសរ៉ាញញឹម ប៉ប្រីយ៍ប៉ប្រឹម មកកុំតោះតើយ ។
-
សិតការណ៍
( ន.នាមសព្ទ )
[សិ-តៈកា ]
(--ការណ; ស្មិត--) ហេតុនៃការញញឹម, ដំណើរញញឹម; (រ. ស.) : ទ្រង់ធ្វើព្រះសិតការណ៍ ។
-
ស្រស់
( គុ.គុនសព្ទ )
ដែលនៅសើម មិនទាន់ស្ងួត, មិនទាន់ក្រៀម : ត្រីស្រស់, បន្លែស្រស់ ។ ដែលអស់ជាតិទឹក : បាយស្រស់ទឹក ។ ដែលមិនអាប់អន់, ល្អល្អះ; ឆើត, ឆើតឆាយ : មុខស្រស់, គ្រឿងសម្អាងស្រស់, ក្បាច់ស្រស់; ស្រីស្រស់ ។ កិ. វិ. ដែលមិនទាស់ភ្នែក, ល្អមើល, សមរម្យ, ត្រូវបែបបទ : តែងខ្លួនស្រស់, ល្ខោនលេងស្រស់ណាស់ ។
- ស្រស់ញញឹម (ព. ប្រ.) ស្រស់ហាក់ដូចជាញញឹមមករក, ស្រស់ប៉ប្រៃ ។
- ស្រស់ប៉ប្រិម ស្រស់ដោយបបូរមាត់ប៉ប្រិម, ស្រស់ប្រិមប្រិយ ។
- ស្រស់ប៉ប្រៃ ស្រស់ប្រពៃ ។
- ស្រស់បំព្រង ស្រស់ត្រចង់ឬស្រស់ត្រយង់ភ្លឺថ្លា ។ល។
Headley's Khmer-English Dictionary Full Text Search