Khmer Dictionary: កោយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    កោយ  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 ដួសដោយបោយ, ដួសដោយវែក ។
 
- 
		    កោយ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 មេអង្គញ់ ។
 
- 
		    កេល  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 ទាត់រំកិលកោយនឹងចំហៀងមេជើង, ដោយកែងជើងជាប់នឹងដី ដើម្បីឲ្យបានទៅជិតដៀប រួចទើបទាត់តម្រូវជាឯក្រោយ (ល្បែងអង្គញ់) ។ កិ. វិ. វិលវង់, សៀរ : ដើរកេល ។
 
- 
		    ដង  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 ចូកកោយយកអ្វីៗ ពីក្នុងទឹក; ឬកោយយកទឹក : ដងត្រី, ដងទឹក ជាដើម ។
 
- 
		    ដួស  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 កោយដងយកដោយវែក, ដោយស្លាបព្រាជាដើម : ដួសសម្ល ។ កោយ, ចូកដោយស្នែង :
 - ក្របីដួសគ្នា ។ ព. ប្រ. ដួស, ដួសដង, ដួសនាយដួសអាយ បញ្ចៀសវាសវាង, កៀសនាយកៀសអាយ; ច្រើនប្រើជា កិ. វិ. និយាយដួស, និយាយដួសដង ... ។
 
- 
		    បក់  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 ធ្វើអវយវៈដែលអាចកម្រើកបានឲ្យកម្រើក : បក់កន្ទុយ, បក់ស្លឹកត្រចៀក, បក់ដៃ ។ កោយប្រមូលឲ្យមានខ្យល់ ឬបោយផ្ងុបឲ្យមានខ្យល់ : បក់ផ្លិត, ដេកមិនលក់បក់មិនរហើយ ។ ផាត់ចេញ : បក់មូស, បក់ផ្សែងចេញ ។
 - បក់បោយ បក់ផងបោយផង ។
 - ខ្យល់បក់រំភើយៗ ខ្យល់បក់រហើយតិចៗល្មមត្រជាក់ស្រួល ។ល។
 
- 
		    បបក់  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 យកកន្សែង ឬសំពត់បក់បោយកោយចូលហៅដោយល្បួង, ដោយថ្នម, ដោយសោះអន្ទង, ដោយនឹករលឹក ។ បោះខ្សែសន្ទូចវែងដែលចងឬដោតនុយទាញអូសលើទឹកល្បួងបព្ឆោតមច្ឆជាតិ ឲ្យត្របាក់ហើយវាត់ឡើង : បបក់ត្រីរ៉ស់ ។
 - បបក់ព្រលឹង បក់បោយហៅព្រលឹង ឬយោងអន្ទងព្រលឹងកូនក្មេងតូចដែលដួល ឬដែលភ្ញាក់ខ្លាច, ឲ្យស្រាកភ័យ, ដោយបញ្ចេញសូរពីរម៉ាត់ឮ បក់ៗ ។
 
- 
		    បាញ់រង  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ឈ្មោះអង្គញ់កោយ គឺអង្គញ់ដែលសម្រាប់បោះ សម្រាប់បាញ់ ។
 
- 
		    ប៉ប្រង  
			 ( កិ.កិរិយាសព្ទ ) ( កិ.កិរិយាសព្ទ )
 ដួស, ដង, កោយ យកទឹកតែខាងលើដោយថ្នមៗតិចៗ មិនឲ្យល្អក់ ឬមិនឲ្យដោយកករឬសម្រាម : ប៉ប្រងទឹកអណ្ដូង ។
 
- 
		    មេ  
			 ( ន.នាមសព្ទ ) ( ន.នាមសព្ទ )
 ម្ដាយ (ចំពោះតែសត្វតិរច្ឆាន) : មេក្របី, មេគោ, មេមាន់, មេសេះ ...។ ដំរីញី, ទោះបីនៅតូចពុំទាន់មានកូន, គេច្រើនហៅថា មេ ។ ពាក្យសម្រាប់ហៅស្រ្តីដែលក្មេងជាង ឬដែលតូចទាបជាង, ដោយសេចក្ដីស្និទ្ធស្នាល ឬស្មោះស្មើទៅរក, ហៅចេញចំឈ្មោះថា មេនេះ, មេនោះ (ដូចជាហៅ មេ ក, មេ ខ...); ឬមិនចេញចំឈ្មោះគ្រាន់តែថា មេនុ៎ះ, មេហ្នឹង; ពុំនោះហៅដោយទ្រគោះចេញសម្ដីថា មេ ... ក៏មាន (អ្នកខ្លះប្រើពាក្យ មេ នេះក្លាយទៅជា មី ក៏មាន) ។ របៀបរាប់បំណែកព្យញ្ជនៈផ្សំនឹងស្រៈតាមលំដាប់ដូចជា : មេកកា, មេកក, មេកង, មេកច, មេកញ ជាដើម ។ មនុស្ស, សត្វ ឬអ្វីដែលជាធំ, ជាប្រធាន, ជាចម្បងលើគេ ដូចជា : មេកង មេរបស់ពួកមួយៗ ។ ឋានន្តរស័ក្តិសម្រាប់អាជ្ញាកត់ពន់ មានស័ក្តិចុះបន្ទាប់ពីអាជ្ញាហ្លួងមក : មេកងពន្ធស្រូវ, មេកងពន្ធទាស (មានតែក្នុងសម័យពីដើម) ។
 - មេកាព្យ ក្បួន ឬបែបប្រាប់របៀបតែងកាព្យ ។
 - មេការ អ្នកដែលជាមេលើកិច្ចការនីមួយៗ ។ ឈ្មោះក្រុមអ្នករាជការ ជាងឈើក្នុងព្រះបរមរាជវាំង : ក្រុមមេការ, មន្ត្រីមេការ ។ ឈ្មោះក្រសួងសម្រេចកិច្ចការហត្ថកម្មផ្សេងៗខាងលើកថ្នល់, សង់ស្ពាន, សង់ផ្ទះ ... ក្នុងកម្ពុជរដ្ឋសព្វថ្ងៃនេះ : ក្រសួងមេការ, លោកចាងហ្វាងមេការ ។
 - មេកោយ គ្រាប់អង្គញ់ដែលដាំជាមេ និងគ្រាប់ដែលជាកោយសម្រាប់បោះ ឬបាញ់ ។ ព. ប្រ. ពួកអ្នកដែលមាននាទីធំតូចតាមលំដាប់គ្នា, គេតែងនិយាយថា : ធ្វើការត្រូវស្ដាប់មេកោយ ឬថា ចាត់ការឲ្យមានមេមានកោយ ។
 - មេក្រាន មេចង្ក្រាន គឺមេគ្រួ ឬមេផ្ទះមួយៗ របស់ពួកព្នង គឺខ្មែរលើសព្វថ្ងៃនេះ ។
 - មេក្រុម ឬ - មេគណៈ អ្នកដែលជាប្រធានលើក្រុមឬពួកមួយៗ ។
 - មេខូច មេនាំឲ្យខូចខ្លួនផង ។
 - មេខ្លោង មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង ។ ព. ប្រ. មនុស្សដែលមានរូបរាងធំខ្ពស់ជ្រងោ កាលបើដើរចេញទៅណាឃើញចង្គ្រោងជាងគេរាល់គ្នា ។
 - មេគណ (--មេគន់) មន្រ្តីសង្ឃដែលមានសមណស័ក្តិខ្ពស់ជាងអនុគណគ្រប់ស្រុកក្នុងខែត្រ ។
 - មេគណក្រុង មេគណក្នុងក្រុង ។
 - មេគយ អធិបតីក្នុងរាជការគយ ។
 - មេគ្រែ ឈើបួនកំណាត់ដែលផ្គុំភ្ជាប់នឹងគ្រែ ។
 - មេចង្ហាន់ ស្ត្រីអ្នកផ្គត់ផ្គង់ចង្ហាន់ ។
 - មេចោរ ចោរដែលជាប្រធានលើអស់ចោរក្នុងពួកណាមួយ ។ ពាក្យជេរ ឬបញ្ចោរស្ត្រីដោយទុកដាក់ថា ជាចោរឬថាដូចជាចោរ; ឬក៏ប្រើជាពាក្យសាមញ្ញច្រឡោះបោះជេរលែងប្រឡែងទៅរកស្ត្រីដែលស្និទ្ធស្នាល ដោយស្មោះស្មើក៏មាន : មេចោរខូច !, មេចោរអន្តរធាន !... ។
 - មេជើង មេម្រាមជើង គឺម្រាមជើងដែលធំជាងគេ ។
 - មេដែក ដែកមួយប្រភេទដែលស្រូបដែកដទៃបាន ។
 - មេដៃ មេម្រាមដៃ គឺម្រាមដៃដែលធំជាងគេ ។
 - មេដំបូល មេរបស់ដំបូល គឺឈើដែលដាក់បណ្ដាយលើក្បាលសសរទ្រូង ឬចុងជើងគក ។
 - មេទ័ព មេរបស់កងទ័ព គឺមន្ត្រីដែលជាអធិបតីត្រួតត្រាពួកទ័ព ។
 - មេទាហាន មន្រ្តីដែលមានអំណាចត្រួតត្រាលើពួកទាហានមានកំណត់ចំនួនប៉ុណ្ណោះៗ ក្នុងបន្ទាយមួយៗ ឬក្នុងក្រុមមួយៗ ។
 - មេទឹក ទឹកអន្លង់ជាដើមសម្រាប់បើក, បង្ហូរឬបាចដាក់ស្រែ ។
 - មេបទ អ្នកដែលជាមេបើកបទពំនោលល្ខោន ឬជាមេតាំងផ្ដើមមុនក្នុងការសូត្របទ ឬច្រៀង ។
 - មេបន្ទុក អ្នកដែលជាប្រធានក្នុងការទទួលរងបន្ទុក (អ្នកចិញ្ចឹមរក្សាគេ) ។
 - មេផ្ទះ ស្រ្តីដែលជាប្រធានក្នុងការចាត់ចែងកិច្ចការក្នុងផ្ទះ (ប្រពន្ធ) ។
 - មេពាក្យ ពាក្យដែលរៀបរៀងជាមេតាមលំដាប់អក្សរ (ដូចយ៉ាងរបៀបពាក្យក្នុងវចនានុក្រមនេះ) ។
 - មេព្រើល មេនាំឲ្យព្រើល ។
 - មេព្រៃ ឈ្មោះក្រុមរាជការត្រួតត្រាខាងឈើព្រៃចម្រើនប្រយោជន៍ក្នុងរដ្ឋមណ្ឌល : ក្រុមមេព្រៃ, រាជការមេព្រៃ ។
 - មេលេខ ឬ - មេនព្វន្ត ពាក្យដែលចងជាមេទន្ទេញចំនួនសំខ្យាមានវិធីផ្សំជាដើម សម្រាប់ប្រើក្នុងវិជ្ជានព្វន្ត ។
 - មេវត្ត ចៅអធិការវត្ត : លោកមេវត្ត ។
 - មេសូត្រ ពាក្យដែលចងជាមេទន្ទេញប្រាប់វិធីវេយ្យាករណ៍បាលីសម្រាប់ប្រើក្នុងការរៀនបាលីភាសា (ខាងវេយ្យាករណ៍សំស្ក្រឹតបែបបុរាណ ក៏មានមេសូត្រដែរ) ។
 - មេស្រុក ឬ - មេឃុំ មន្ត្រីជាអធិបតីក្នុងឃុំ គឺពញារក្សាភិបាល (ក្នុងសម័យឥឡូវហៅថា នាយសង្កាត់...) ។
 - មេស្រែ អ្នកដែលកាន់កាប់រក្សាស្រែព្រះកេរ្តិ៍ ឬអ្នកដែលមានស្រែច្រើនជួលឲ្យគេធ្វើ ។ មេអ្នកបាអ្នក (ព. សា.) មនុស្សដែលមានអានុភាពស្មើនឹងគេរាល់គ្នា ឥតមានអ្នកណាសន្មតទុកដាក់ឲ្យជាប្រធានលើគេទេ ក៏ស្រាប់តែចេញទែង សម្ដែងអាការជាអ្នកត្រួតត្រាហែហៃលើគេក្នុងកិច្ចការអ្វីមួយ គឺតាំងខ្លួនឯងជាមេជាបាលើអ្នកទាំងអស់ ។ល។
 - ព្រះមេ (ព. ប្រ.) ស្រូវ, អង្ករ, បាយ (ហៅដោយទុកដាក់ថាជាមេនៃអាហារ) ។
 
Headley's Khmer-English Dictionary Full Text Search
	- 
		    កោយ
			 ( v )  
		      [kaoy] 		     
		        - detail » ( v )  
		      [kaoy] 		     
		        - detail »
 to scoop / ladle (with spoon or cupped hands)
 
- 
		    កោយ
			 ( n )  
		      [kaoy] 		     
		        - detail » ( n )  
		      [kaoy] 		     
		        - detail »
 cadre, leader
 See:មេកោយ
 Reference: នាយកោយ
- 
		    កោយ
			 ( n )  
		      [kaoy] 		     
		        - detail » ( n )  
		      [kaoy] 		     
		        - detail »
 name for the អង្គញ់ nuts used in the game called ល្បែងអង្គញ់. The standing nuts are called កោយដាំ and the nut that is thrown at them is called កោយបោះ
 
