Khmer Dictionary: កន្លែង
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    កម្រិត  
			
		     ( ន.នាមសព្ទ )  
		    		     
		     
កន្លែងដែលក្រិត ដែលគូសចំណាំ; បញ្ញត្តិ : មានកម្រិតទុកយ៉ាងនេះ... ។
 - 
		    កំណែ  
			
		     ( ន.នាមសព្ទ )  
		    		     
		     
សំណៅ ឬ វិញ្ញាសាដែលគេកែតម្រូវ, កន្លែងដែលគេកែហើយ : សុំឲ្យមើលតាមកំណែមុន ។
 - 
		    ក្បិន  
			
		     ( ន.នាមសព្ទ )  
		    		     
		     
រមូរជាយសំពត់សងខាងដែលចុកនៅកន្លែងឆ្នុកក្បិន : មូរក្បិន, ចងក្បិន ។
 - 
		    ក្រជឹបក្រជួច  
			
		     ( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )  
		    		     
		     
ដែលក្រជឹបរឿយៗ, ដែលក្រជឹបច្រើនកន្លែង, ប្រហែលជាក្លាយមកពីពាក្យថាខ្ចឹបក្របួច ឬក្របួចខ្ចឹបទេដឹង ? ព្រោះមានស្នាមដំបៅដែលរឹតរួតរឿយៗ ច្រើនកន្លែងដែលបណ្ដាលឲ្យរួញក្រពិតក្រពឹត ។
 - 
		    ក្រឡេក  
			
		     ( កិ.កិរិយាសព្ទ )  
		    		     
		     
មើលចំហៀងភ្នែកដោយរហ័ស គឺមើលភ្លាម ងាកមកវិញភ្លាម ។
- ចាក់ក្រឡេក គឺយកដៃទៅចាក់ ឬ ចុចត្រង់កន្លែងដែលរសើបឲ្យភ្ញាក់, តែកាលណាភ្ញាក់ តោងងាកយ៉ាងរហ័ស; បុរាណយកទំនងត្រង់នេះមកបង្កើតជាពាក្យសម្រាប់និយាយ គឺសំដៅត្រង់ដែល : ចាក់ទៅហើយ នឹងក្រឡេកមិនខាន ។
 - 
		    ក្រឺត  
			
		     ( ឧ.ឧទានសព្ទ )  
		    		     
		     
សូរដែលលាន់ឮដោយការសង្កៀតគ្នា ឬ ដោយការសង្កត់លើគ្នា : សូរក្រឺតៗ, ខាំធ្មេញក្រឺតៗ ។ ន. ថ្នាក់ដែលរំកិល ឬ បង្ខិតវត្ថុអ្វីពីកន្លែងមួយ ទៅកន្លែងមួយ : បង្ខិតមួយក្រឺតទៀត, ឡើងមួយក្រឺតទៀត ។
 - 
		    ខ្នាច  
			
		     ( ន.នាមសព្ទ )  
		    		     
		     
ថ្លុកកន្លែងជ្រូកស្រុក, ជ្រូកព្រៃ, ក្របី, រមាសដេក : ខ្នាចជ្រូក, ខ្នាចក្របី, ខ្នាចរមាស ។
 - 
		    ខ្ពប  
			
		     ( ន.នាមសព្ទ )  
		    		     
		     
កន្លែងថ្នក់ទឹកកើតដោយដីដុះថ្មីឱបច្រាំងចាស់ ។
 - 
		    ក  
			
		     ( ន.នាមសព្ទ )  
		    		     
		     
អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដៃជើងមនុស្សក៏មាន កដែរ : កដៃ, កជើង ។ ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ :
- កស្រូវ ។ កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : កដប, កក្អម ។
 - 
		    កកិល  
			
		     ( កិ.កិរិយាសព្ទ )  
		      [ក៏កិល ] 		     
		     
ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត : មនុស្សខ្វិនកកិលដូចកូនក្មេង ។
 
Headley's Khmer-English Dictionary Full Text Search
	- 
		    កន្លែង
			
		     ( n )  
		      [kɑnlaeŋ] 		     
		        - detail »
		     
place, location; dwelling; open space, tract of land; territory.
 - 
		    កន្លែង
			
		     ( clf )  
		      [kɑnlaeŋ] 		     
		        - detail »
		     
for locations or places
Eg. ស្ថានីយ ៥ កន្លែង : five stations 
